ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក តេស្តប្រព័ន្ធការពារ ដែនអាកាសថ្មី និងអាវុធឡាស៊ែ

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការវាយតម្លៃ សមត្ថភាពប្រព័ន្ធការពារ ដែនអាកាសនិងមីស៊ីលថ្មី ព្រមទាំង កំពុងធ្វើតេស្តអាវុធឡាស៊ែផងដែរ ក្រោយពីពន្យារពេល ការធ្វើតេស្តសាកល្បងមួយចំនួន ដោយសារតែបញ្ហាឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩។

ទាហានមកពី កងវរសេនាតូចលេខ៣ កងវរសេនាធំកាំភ្លើងធំ ការពារដែនអាកាសលេខ៤៣ និងកងវរសេនាតូចលេខ៣ មកពីកងអនុសេនាធំតេស្តប្រព័ន្ធ ការពារដែនអាកាស កាំភ្លើងធំនិងមីស៊ីល បានចូលរួមក្នុងការតេស្ត សម្រាប់អ្នកប្រើប្រាស់ នៃការរួមបញ្ចូលគ្នា នៃប្រព័ន្ធទីបញ្ជាការសមរភូមិរួម ដែលបានចាប់ផ្តើមដើមខែកក្កដា។

គួរបញ្ជាក់ថា ការតេស្តសាកល្បងនេះ ត្រូវបានគ្រោងធ្វើឡើង សម្រាប់ខែឧសភា ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារតែក្តីព្រួយបារម្ភ ពីសុវត្ថិភាពពាក់ព័ន្ធមេរោគកូរ៉ូណា នេះបើយោងតាមសម្តី របស់លោកឧត្តមសេនីយ៍ Robert Rasch Jr. ជាប្រធានការិយាល័យ ប្រតិបត្តិការកម្មវិធីមីស៊ីល និងលំហអាកាស៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top