បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងប្រារព្ធធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ ប៉ុន្តែមិនមានការចល័ត កងទ័ពមានមូលដ្ឋាន នៅអាមេរិកនោះទេ ក្រោយពីបន្ថយទំហំកម្មវិធី ដោយសារតែក្តីព្រួយបារម្ភ ពីមេរោគកូរ៉ូណា។
សម្ព័ន្ធមិត្តទាំងពីរនេះ នាពេលបច្ចុប្បន្ន តាមសេចក្តីរាយការណ៍ កំពុងតែពិភាក្សាគ្នា អំពីវិធីធ្វើសមយុទ្ធ ដែលជាធម្មតាតែងតែចាប់ផ្តើម នៅក្នុងខែសីហា ឲ្យមានលក្ខណៈបត់បែន សមស្របស្ថានការណ៍ ដោយសារតែជម្ងឺកូវីដ១៩ គម្រាមរំខានដល់ការធ្វើដំណើរ របស់បុគ្គលិកសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍ ពីកាសែត Us News នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីសមយុទ្ធប្រចាំឆ្នាំនេះ មានការចូលរួម ដោយទាហានរាប់សិបពាន់នាក់ ពីភាគីទាំងសងខាង ប៉ុន្តែភាគច្រើន គឺធ្វើការផ្តោតហាត់សមលើកុំព្យូទ័រ ច្រើនជាងការហាត់សម លើទីលានជាក់ស្តែង៕ ប្រែសម្រួល៖ប៉ាង កុង


