វ៉ាស៊ីនតោន ៖ យោងតាមរបាយការណ៍ ដោយគេហទំព័រព័ត៌មានអាមេរិក Vox បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការទប់ស្កាត់ជំងឺ រាតត្បាតកូវីដ- ១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
របាយការណ៍នេះមានចំណងជើងថា“ សហរដ្ឋអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ (COVID) -១៩ របស់ខ្លួនដោយមានករណីច្រើន ជាងប្រទេសអភិវឌ្ឍន៍ ផ្សេងទៀតហើយ ចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ បានរាយការណ៍ក្នុងមួយថ្ងៃ អស់រយៈពេលជាងពីរសប្តាហ៍។
របាយការណ៍បានឲ្យដឹងថា នៅក្នុងខែមីនា និងមេសា ប្រទេសអភិវឌ្ឍន៍ដទៃទៀត មានការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេបានធ្វើការប្រសើរ ជាងសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់វីរុសនេះ ហើយរក្សាវាឲ្យថយ ចុះបន្ទាប់ពីមេរោគបានមកដល់ ៕
ដោយ ឈូក បូរ៉ា