ព័ត៌មានអន្តរជាតិ

អ្នកវិភាគព្យាករណ៍ ៖ ការលក់ iPhone ចិននឹងធ្លាក់ចុះ៣០ភាគរយ បើApple បង្ខំចិត្តដក WeChat ចេញពី App Store របស់ខ្លួន

ចិន ៖ ក្រុមអ្នកវិភាគបានព្យាករណ៍ បាននិយាយថា ការលក់ស្មាតហ្វូនប្រភេទ iPhone នៅប្រទេស ចិនអាចនឹងធ្លាក់ចុះ រហូតដល់៣០ ភាគរយ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិកApple សម្រេចចិត្តយ៉ាងធំ ក្នុងការដកកម្មវិធីផ្ញើសារ WeChat ចេញពី App Store របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការដកវេទិកាជជែក ដ៏ពេញនិយមយ៉ាងខ្លាំង ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការលក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសនេះ។ ការនាំចេញឧបករណ៍អេឡិចត្រូនិក Apple ផ្សេងទៀតប្រចាំឆ្នាំរួមមាន AirPods, iPad និងកុំព្យូទ័រ Mac ក៏អាចធ្លាក់ចុះផងដែរ ។

ការព្យាករណ៍នេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្ត របស់ប្រធានាធិបតី អាមេរិកលោក Donald Trump ក្នុងការហាមឃាត់ WeChat នៅសហរដ្ឋអាមេរិក ដោយមានបទបញ្ជាប្រតិបត្តិ ដែលចូលជាធរមាន ចាប់ពីពាក់កណ្តាលខែកញ្ញា ។ ជាលទ្ធផល នៃការ សម្រេចចិត្តនេះ ក្រុមហ៊ុនអាមេរិក Apple ប្រហែលជាត្រូវបង្ខំចិត្តដក WeChat ចេញពី App Store របស់ខ្លួន។ អ្នកប្រើប្រាស់ជនជាតិចិន អាចត្រូវបានបញ្ឈប់ ពីការទិញទូរស័ព្ទ iPhone ប្រសិនបើវាមិនគាំទ្រកម្មវិធី បានក្លាយជាផ្នែកសំខាន់មួយ នៃជីវិតរបស់អ្នកប្រើប្រាស់ ទូរស័ព្ទចិនរាប់លាននាក់។

កាលពីត្រីមាសមុន Greater China មានចំនួនប្រហែល ១០ ភាគរយ ឬប្រហែល ៦ ពាន់លានដុល្លារនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Apple មានន័យថា ការហាមឃាត់របស់លោក Trump អាចនឹងថយចុះវិញតាមរយៈការដកហូតសេដ្ឋកិច្ចអាមេរិក ៕ ដោយ៖លី ភីលីព

Most Popular

To Top