ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍ ឲ្យដឹងថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៥នាក់ នៅក្រុងប៉េកាំង គិតត្រឹមថ្ងៃអង្គារ បើធៀបនឹងថ្ងៃមុនមាន ចំនួន៤៤ករណី ។
គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា អ្នកឆ្លងថ្មីចំនួន១៦នាក់ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់នេះ ជាករណីមកពីខាងក្រៅ ហើយ៩នាក់ទៀត ជាអ្នកឆ្លងនៅក្នុងស្រុក ដែលត្រូវបានគេរាយការណ៍ឲ្យដឹង នៅតំបន់ Xinjiang ។ មិនទាន់មានអ្នកស្លាប់ថ្មីនៅឡើយទេ ។
ប្រទេសចិន ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកជំងឺបង្ហាញរោគសញ្ញាថ្មី ចំនួន២០នាក់ ធៀបនឹងថ្ងៃមុន មានចំនួន១៧នាក់ ។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានបានដាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ក្រុងប៉េកាំងរបស់ប្រទេសចិន មានអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណាសរុបចំនួន៨៤.៧៣៧នាក់ ។
ប្រទេសចិន មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ដែលមិនប្រែប្រួលឡើយ មានចំនួន៤.៦៣៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា