ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប៊ូអ៊ីង​ ដាក់សំណើ សម្រាប់មីស៊ីល ការពារជំនាន់ថ្មី

បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការប្រកាសថា ក្រុមហ៊ុន Boeing Co. ទើបបានដាក់ចេញសំណើ ផលិតមីស៊ីលការពារជំនាន់ថ្មី នេះបើយោង តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។

ការដាក់ចេញសំណើនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានសំណើ របស់មន្ទីរបញ្ចកោណ កាលពីខែមេសា ឲ្យផលិតនូវអ្វីដែល នឹងបង្កើតស្នូលសំខាន់ នៃប្រព័ន្ធការពារមីស៊ីលផលិតនៅអាមេរិក ។

ក្រុមហ៊ុនដេញថ្លៃចំនួនពីរ នឹងត្រូវជ្រើសរើសឲ្យប្រកួតប្រជែង សម្រាប់កម្មវិធីការពារជំនាន់ថ្មី មានរយៈពេល៥ឆ្នាំនេះ ជាគម្រោងប្រាក់៤,៩ពាន់លានដុល្លាររបស់ទីភ្នាក់ងារការពារមីស៊ីល។ ទីភ្នាក់ងារបានស្នើប្រាក់៦៦៤,១លានដុលា្លរ សម្រាប់ចាប់ផ្តើមគម្រោង នៅក្នុងឆ្នាំ២០២១ ។

បើទោះជាការផុតកំណត់ ដែលបានប្រកាសហើយ គឺនៅថ្ងៃទី៣១ ខែកក្កដាក៏ដោយ ពេលវេលាបន្ថែមទៀត ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនដេញថ្លៃ ដោយសារតែមេរោគកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top