ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ៖ការដាក់ MSG លើគ្រាប់ធញ្ញជាតិ និងបន្លែជួយបង្កើន រសជាតិ និងជំរុញឲ្យបរិភោគ មានសុខភាពល្អ កាត់បន្ថយការប្រើអំបិល

កាលីហ្វ័រញ៉ា ៖ ការសិក្សាក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ការបន្ថែម MSG លើអាហារជួយ បង្កើនជីវជាតិ សម្រាប់គ្រាប់ធញ្ញជាតិ និងបន្លែអាចជំរុញ ទម្លាប់ទទួលទានមាន សុខភាពល្អតាមរយៈការ កែលម្អរសជាតិ ដោយមិនចាំបាច់បន្ថែម អំបិល ព្រោះមនុស្សនឹង មិនបន្ថែមអំបិលច្រើន ទៅក្នុងអាហារ របស់ពួកគេទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាថ្មីមួយធ្វើឡើង ដោយអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងDavisបានធ្វើការស៊ើបអង្កេតអំពីផលប៉ះពាល់ ជំនួសអំបិល សម្រាប់ Mono Sodium Glutamate (MSG) ដែល ធ្វើឲ្យអូមីណាអាចជំរុញឲ្យមនុស្ស បរិភោគអាហារមានសុខភាពល្អ ។

ពួកគេបានរកឃើញថា វាអាចត្រូវបានប្រើដើម្បីកាត់បន្ថយជាតិ សូដ្យូមយ៉ាងច្រើន ខណៈវាជួយលើកកម្ពស់ការរីករាយ ចំពោះអាហារដែលល្អសម្រាប់ អ្នកដូចជាគ្រាប់ធញ្ញជាតិ និងបន្លែ។ ក្រុមអ្នកស្រាវជ្រាវអះអាងថា ប្រជាជនទទួលទានអំបិលច្រើនពេក និងមានការយល់ច្រឡំ អំពីរសជាតិនៃអាហារ ដែលមានជីវជាតិ និងបង្កើតឧបសគ្គដល់ ការបរិភោគអាហារ ដែលមានសុខភាពល្អ ។

នៅក្នុងការសិក្សា អ្នកស្ម័គ្រចិត្ត បានភ្លក់រសជាតិ ៤ មុខដែលអំបិលត្រូវបានកាត់បន្ថយ ដោយបន្ថែម Mono Sodium Glutamate (MSG) នឹងមុខម្ហូបត្រូវបានពិពណ៌នាថា មានរសជាតិឆ្ងាញ់ រសជាតិឆ្ងាញ់ និងមានតុល្យភាព ៕

Most Popular

To Top