ព័រទុយហ្កាល់៖ អ្នកបុរាណវិទូបាននិយាយថា សំណង់រាងជារង្វង់ ដែលមានអាយុកាល ៤.៥០០ ឆ្នាំត្រូវបានគេរកឃើញ នៅក្នុងប្រទេសព័រទុយហ្កាល់ ដែលធ្លាប់ត្រូវបានគេប្រើប្រាស់ សម្រាប់ប្រារព្ធពិធីសម័យបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សំណង់បុរាណឈើគេហៅថា “ រង្វង់ឈើ” គឺវិមានមួយស្ថិតនៅ យុគសម័យសំរិទ្ធមានអង្កត់ផ្ចិត៦៥ ហ្វីតនិងប្រហាក់ប្រហែល នឹងប្រាសាទថ្មNeolithic Stonehenge ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានសាងសង់ទាំងស្រុងពីឈើ។ ច្រកចូលតម្រង់ជួរស្ថិតចំពន្លឺ នៃព្រះអាទិត្យ នៅខែរដូវក្តៅក៏ដូចជា ក្នុងកំឡុងពេលរដូវរងារ ហើយជាកន្លែងដំបូងគេ ត្រូវបានរកឃើញនៅក្នុងប្រទេស។
អ្នកបុរាណវិទូ បានរកឃើញរចនាសម្ព័ន្ឋប្លែកៗ ខណៈកំពុងរកមើល ប្រាសាទPerdigõesនៅក្នុងស្រុក Évora។
រង្វង់ឈើត្រូវបានសាងសង់ជាធម្មតា នៅចុងយុគថ្មរំលីង ទៅយុគសំរិទ្ធនិងមានធ្នឹមឈើ បញ្ឈរដាក់នៅលើដី ដើម្បីបង្កើតជារង្វង់។ ភាពស្មុគស្មាញ ត្រូវបានប្រើសម្រាប់ពិធី ក៏ដូចជាកន្លែង សម្រាប់ទំនាក់ទំនងសង្គម៕ ដោយ៖លី ភីលីព