ព័ត៌មានអន្តរជាតិ

Twitter បង្ហាញជាផ្លូវការ មុខងារនៃការឆ្លើយតប ធ្វើឲ្យអ្នកប្រើប្រាស់ហាមឃាត់អ្នកដទៃ មិនឲ្យផ្តល់យោបល់លើ tweets របស់ពួកគេ

អាមេរិក៖ ក្រុមហ៊ុនផ្ញើសារ Twitter បានបើកដំណើរការមុខងារ នៃនូវលក្ខណៈពិសេស សម្របសម្រួលថ្មីមួយ ដែលផ្តល់អំណាចដល់អ្នកប្រើប្រាស់ ក្នុងការកំណត់ថា តើមានមនុស្សប៉ុន្មាននាក់ អាចឆ្លើយតបទៅ tweets របស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គណនីទាំងអស់រួមទាំងមន្ត្រី បានជាប់ឆ្នោតឥឡូវនេះ អាចជ្រើសរើសមនុស្ស ដែលនឹងត្រូវបានអនុញ្ញាត ឲ្យឆ្លើយតបខណៈកំពុងសរសេរ tweets ថ្មី។ អ្នកប្រើប្រាស់អាចជ្រើសរើស បានពីមនុស្ស៣ក្រុម ហើយមនុស្សគ្រប់រូប មានតែមនុស្សគេតាម និងមានតែមនុស្សពួកគេលើកឡើង នៅក្នុងtweet ប៉ុណ្ណោះ។

tweet ជាមួយការកំណត់២ចុងក្រោយ នឹងត្រូវបានដាក់ស្លាក ដូច្នេះជូនដំណឹងដល់អ្នកផ្សេងទៀតថា ពួកគេត្រូវបានរារាំង មិនឲ្យផ្តល់យោបល់។ Twitter បានបង្ហាញពី លក្ខណៈពិសេសដំបូងបង្អស់ នៅក្នុងខែឧសភា នៅពេលវាចែករម្លែកការសរសេរ tweetថា វាគឺជាការសាកល្បងវិធីថ្មី ដើម្បីឲ្យមានការសន្ទនា ជាមួយតែអ្នកប្រើប្រាស់ ដែលអ្នកចង់បាន។ ហើយការអាប់ដេតមួយ ត្រូវបានចេញផ្សាយ នៅក្នុងប្រព័ន្ធអាប់ដេត iOS សម្រាប់កម្មវិធី ប៉ុន្តែក្រុមហ៊ុនបានទាញវាភ្លាមៗ ដោយលើកឡើងថា ការចាប់ផ្តើមដំណើរការមានកំហុស។

ឥឡូវនេះអ្នកប្រើប្រាស់ទាំងអស់ អាចចូលមើលលក្ខណៈពិសេស Twitter និយាយថា មានគោលបំណង ដើម្បីផ្តល់ឲ្យមនុស្ស នូវការគ្រប់គ្រងបន្ថែមទៀត លើការសន្ទនារបស់ពួកគេចាប់ផ្តើម៕ ដោយ៖លី ភីលីព

Most Popular

To Top