ព័ត៌មានអន្តរជាតិ

អ្នកអភិរក្សសិល្បៈ ប្រឈមនឹងការប្រជែង ខណៈអ្នកស្រាវជ្រាវបង្កើតAI អាចមើលឃើញ ទំនាក់ទំនងលាក់កំបាំង រវាងផ្ទាំងគំនូរ

ទីក្រុងញូវយ៉ក ៖ ក្រុមអ្នកអភិរក្សសិល្បៈ កំពុងជួបបញ្ហាប្រឈម នៃប្រកួតប្រជែងយ៉ាងធំ បន្ទាប់ពីអ្នកស្រាវជ្រាវបែកគំនិត បានបង្កើតនូវប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)ដែលអាចមើលឃើញ ពីការភ្ជាប់ទំនាក់ទំនងលាក់កំបាំង រវាងផ្ទាំងគំនូរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ភាពស្របគ្នានៅក្នុងរចនាប័ទ្មស្បែក និងគំនូរអាចភ្ជាប់ស្នាដៃសិល្បៈ ដែលត្រូវបានលាបពណ៌តាម ចំណុចផ្សេងៗគ្នាយ៉ាងច្រើន នៅក្នុងពេលវេលា និងលំហហើយបញ្ចាំងពន្លឺថ្មី លើស្នាដៃទាំង២នាពេលបច្ចុប្បន្ន។

ទោះយ៉ាងណាក៏ដោយ សូម្បីតែអ្នករិះគន់សិល្បៈ មានចំណេះដឹងបំផុត ក៏មិនអាចទទួលយកគំនូររាប់លាន ពីរាប់សតវត្សរ៍មកហើយ ដើម្បីអាចភ្ជាប់ ទំនាក់ទំនងទាំងអស់បានដែរ។
សូហ្វវែរទាញយករូបភាព ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft ។

ក្នុងការសាកល្បង AI បានត្រឡប់មកវិញ ដោយជោគជ័យ នូវការភ្ជាប់ទំនាក់ទំនង ដោយលាក់រវាងស្នាដៃធ្វើឡើង ដោយសារមន្ទីរ Metropolitan Museum of Art នៃទីក្រុងញូវយ៉ក និងទីក្រុង Amsterdam របស់ Rijksmuseum ៕ ដោយ៖លី ភីលីព

Most Popular

To Top