បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល និងទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក បានធ្វើតេស្តយ៉ាងជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow 2 កាលពីរាត្រីថ្ងៃពុធ សប្ដាហ៍នេះ នេះបើយោងតាម ក្រសួងការពារជាតិអាមេរិក។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow 2 ដែលរចនាផលិតឡើង សម្រាប់ស្ទាក់ចាប់មីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយនោះ គឺជាផ្នែកនៃប្រព័ន្ធអាវុធ Arrow 2 ។
នៅក្នុងអំឡុង ការតេស្តសាកល្បងនោះ វាបានបាញ់ស្ទាក់បានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារ ពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Sparrow ដែលមន្ត្រីជំនាញជឿថា មានលក្ខណៈស្រដៀងគ្នានឹងមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយមធ្យម Shahab 3 របស់ប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង