ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាហ្គានីស្ថាន ដោះលែងអ្នកទោសតាលីបង់ ៤០០នាក់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានចាប់ផ្តើមធ្វើការដោះលែង ក្រុមអ្នកទោសតាលីបង់ ៤០០នាក់ចុងក្រោយហើយ ក្នុងគោលបំណងដើម្បីបើកផ្លូវការកាន់តែធំ សម្រាប់កិច្ចសន្ទនា បង្កើតជាកិច្ចព្រមព្រៀងសន្តិភាព ដ៏ពេញលេញមួយ។

ត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកទោសប្រមាណជា ៨០នាក់ ត្រូវបានដោះលែង នេះបើយោងតាមការអះអាង របស់ក្រុមមន្ត្រីរដ្ឋាភិបាល ដែលពួកគេភាគច្រើន សុទ្ធតែជាអ្នកទោស ដែលធ្លាប់បានធ្វើសកម្មភាព វាយប្រហារមកលើ រដ្ឋាភិបាលអាហ្គានីស្ថាន ព្រមទាំងក្រុមបរទេស នៅក្នុងប្រទេសផង។

គួរបញ្ជាក់ដែរថា ការដោះលែងនេះ គឺជាផ្នែកមួយនៃលក្ខខណ្ឌ ដែលត្រូវតែចាប់ផ្តើមធ្វើឡើង មុនពេលដែលកិច្ចចរចាគ្នា ចាប់ផ្តើមធ្វើឡើងសាជាថ្មី នៅក្នុងប្រទេសកាតា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងគោលបំណងបញ្ចប់ទៅនូវជម្លោះ ដែលបានអូសបន្លាយ អស់រយៈពេល១៩ឆ្នាំមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top