ព័ត៌មានអន្តរជាតិ

USGS៖ គ្រោះរញ្ជួយដីកម្រិត លើសពី៥រ៉ិចទ័រ វាយប្រហារម៉ិកស៊ិក និងប៉េរូ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Lluta ប្រទេសប៉េរូ នៅវេលាម៉ោង ២០និង៣៤នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ។

គ្រោះរញ្ជួយដីនេះបានកើតឡើង ដែលមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១៥.៧០០៥ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧២.១០៩៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

បើយោងតាមទីភ្នាក់ងារ USGS បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញ មានគ្រោះរញ្ជួយដីមួយកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារនៅតំបន់ Emiliano Zapata ដែលមានចម្ងាយ១៧៨គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៩និង៣០នាទីម៉ោងសាកល កាលពីថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top