ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអាមេរិក ពង្រឹងចំណងមិត្តភាព ក្នុងវិស័យការពារលំហ

បរទេស ៖ កងកម្លាំងអវកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តីប្រកាស កិច្ចព្រមព្រៀងមួយ រវាងប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិកថា ប្រទេសទាំងពីរនឹងចែករំលែក នូវមូលដ្ឋានបច្ចេកទេសសំខាន់ៗ សម្រាប់ប្រតិបត្តិការអវកាស ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI អង់គ្លេសនឹងទទួលបានការចូលទៅមើលទិន្នន័យ ការិយាល័យក្បួនដោះស្រាយ អេស្ត្រូណាមិកស្តង់ដារ ពាក់ព័ន្ធនឹងការសិក្សា អំពីរូបវិទ្យាគន្លងក្នុងលំហ និងក្បួនដោះស្រាយ ដើម្បីព្យាករពីទីតាំងរបស់វត្ថុនានា នៅក្នុងលំហអាកាស។

គួរបញ្ជាក់ថា កាលពីខែមុន កងកម្លាំងអវកាសអាមេរិក បានធ្វើការបង្ហាញថា ខ្លួនបានស្វះស្វែងឲ្យមានចំណង មិត្តភាពកាន់តែជិតស្និទ្ធជាមួយសហគ្រាសអវកាសអង់គ្លេស បន្ទាប់ពីមានសេចក្តីណែនាំ ក្នុងកញ្ចប់ថវិកាមន្ទីរបញ្ចកោណឆ្នាំ២០១៨ ណែនាំឲ្យយោធាសហរដ្ឋអាមេរិក ពង្រឹងចំណងមិត្តភាព ជាមួយប្រទេសដទៃផ្សេងទៀត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top