ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសម្ងាត់ ការពារសេតវិមាន ចង់បានយន្តហោះចារកម្ម និងក្រុមកុម្ម៉ង់ដូ ដើម្បីការពារសេតវិមាន អំឡុងពេលមានការតវ៉ា

បរទេស៖ ឯកសារដែលកាសែត Washington Post ទទួលបានបង្ហាញថា សេវាកម្មសម្ងាត់អាមេរិក ចង់បានយន្តហោះស៊ើបការណ៍មួយគ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងដែលផ្ទុកទៅ ដោយមេបញ្ជាការក្រុមកុម្មង់ដូរ “ ទម្លាក់ខ្លួនតាមខ្សែពួរ” ដើម្បីការពារសេតវិមាន ខណៈការតវ៉ានៅទីក្រុង វ៉ាស៊ីនតោន ប្រឆាំងនឹងការសម្លាប់លោក George Floyd បានកើតឡើងកាលពី ឧសភានិងមិថុនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលការតវ៉ាបានផ្ទុះឡើង នៅពាសពេញប្រទេស នៅចុងខែ ឧសភា បន្ទាប់ពីការសម្លាប់លោក Floyd ដែលជាជនជាតិស្បែកខ្មៅ រស់នៅទីក្រុង Minneapolis រដ្ឋមីនីសូតា ដោយដៃរបស់មន្រ្តី មកពីកម្លាំងប៉ូលីសទីក្រុង, រដ្ឋបាលលោក ដូណាល់ ត្រាំ បាននាំមកនូវកម្លាំងប៉ូលីសសហព័ន្ធ ក៏ដូចជា ឆ្មាំជាតិរបស់រដ្ឋ ដើម្បីបង្ក្រាបបាតុកម្មនៅវ៉ាស៊ីនតោនឌីស៊ី។

ទោះយ៉ាងណា បន្ទាប់ពីមួយយប់ ដែលជាយប់ដ៏ពិសេស នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅសេតវិមាន នៅថ្ងៃទី ២៩ ខែឧសភា គឺមានការបញ្ជូន ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ចូលទៅក្នុងលេណដ្ឋានពង្រឹង សម្រាប់ការការពារ ហើយសេវាកម្មសម្ងាត់អាមេរិកបានសំរេចថា វាចាំបាច់ត្រូវការការការពារ ដ៏រឹងមាំបន្ថែមទៀត នៃវិមានប្រធានាធិបតីនេះ។

ក្នុងលិខិតចុះថ្ងៃទី ៥ មិថុនាទទួលបានដោយ ក្រុមឃ្លាំមើលអាមេរិកាំង ហើយបញ្ជូនទៅ កាសែត Washington Post, សេវាសម្ងាត់ បានស្នើសុំគយនិងការពារព្រំដែនអាមេរិក (CBP) ដើម្បីគាំទ្រក្នុងទម្រង់ជាយន្ដហោះឈ្លបយកការណ៍ ដែលមានសមត្ថភាពបញ្ជូនរលកសញ្ញា infrared និងឧទ្ធម្ភាគចក្រ លើកមធ្យមដែលមានសមត្ថភាព ការបញ្ជូនកម្លាំងប្រតិកម្មរហ័សពីអាកាស” នៃបុគ្គលិក ១០ នាក់ ដើម្បីការពារ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top