CNN៖ មន្រ្តីប៉ូលីសនៅសាលាបឋមសិក្សា Florida បានចាប់ខ្លួនក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ ដែលបានវាយគ្រូ ហើយគេគ្រាន់តែដឹងថាក ដៃរបស់ក្មេងប្រុសរូបនេះ តូចពេកសម្រាប់ការដាក់ខ្នោះ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកមួយនៃខ្សែវីដេអូឃ្លីបរបស់ប៉ូលីស Key West នៃការចាប់ខ្លួននៅខែធ្នូឆ្នាំ ២០១៨ ត្រូវបានបញ្ចេញ កាលពីថ្ងៃច័ន្ទ ដោយមេធាវីការពារសិទិ្ធស៊ីវិលលោក Ben Crump ដែលតំណាងម្តាយរបស់ក្មេងប្រុស។
កាលពីថ្ងៃអង្គារលោកស្រី បានដាក់ពាក្យបណ្តឹងសហព័ន្ធដោយអះអាងថា មន្រ្តីបានប្រើកម្លាំងហួសប្រមាណ ចំណែកមន្ត្រីខាងសាលា ក៏មិនបានធ្វើអន្តរាគមន៍ដែរ ហើយទីក្រុងនិងសាលារៀនបានរំលោភលើច្បាប់របស់ជនជាតិ អាមេរិកពាក់ព័ន្ធនឹងជនជាតិអាមេរិក និងជនដែលមានពិការភាព។ បណ្តឹងនិយាយថាក្មេងប្រុសនេះមានតម្រូវការពិសេស។
ប៉ូលីស Key West បានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយទូរទស្សន៍ CNN ទេដោយសំអាងលើវិវាទនេះ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត Miami Herald កាលពីថ្ងៃច័ន្ទលោក Sean T. Brandenburg ស្នងការប៉ូលីស Key West បាននិយាយថា មន្ត្រីរបស់លោកមិនបានធ្វើអ្វីខុសទេហើយពួកគេបានអនុវត្តតាមនីតិវិធីប្រតិបតិ្តការស្តង់ដារ។
ម្តាយរបស់ក្មេងខាងលើ គឺលោកស្រី Bianca N. Digennaro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន Zoom កាលពីថ្ងៃអង្គារថាកូនប្រុសរបស់នាងត្រូវបានចាប់ខ្លួននាំទៅដាក់គុក រួចហើយផ្តិតម្រាមដៃ ពិនិត្យ DNA និងថតរូបថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា