បរទេស៖ សមយុទ្ធហ្វឹកហាត់លំដាប់ខ្ពស់របស់ពីឡុត កងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Red Flag-Alaska ដែលជាការហ្វឹកហាត់តាមប្រក្រតី នៅក្នុងឆ្នាំនេះ មានការចូលរួមដោយយន្តហោះចម្បាំង F-35 តាមសេចក្តីរាយការណ៍ ទើបានចប់នៅក្នុងសប្ដាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្ដាហ៍នេះ កងទ័ពអាកាសអាមេរិកបាននិយាយប្រាប់ថា យន្តហោះចម្បាំង F-35A Lightning II របស់កងយន្តហោះចម្បាំងលេខ៣៥៦ និងកងយន្តហោះចម្បាំងលេខ៣៨៨ គឺជាយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងបំផុត ដែលចូលរួមក្នុងសមយុទ្ធគាំទ្រដោយកងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាមរិក នៅមូលដ្ឋានទ័ព រដ្ឋអាឡាស្កា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលយន្តហោះចម្បាំង F-35 យន្តហោះចម្បាំង F-22 និងយន្តហោះចម្បាំង F-16 បានធ្វើការងាររួមគ្នា នៅក្នុងសមយុទ្ធយោធា៕
ប្រែសម្រួល៖ប៉ាង កុង

