ព័ត៌មានអន្តរជាតិ

មីស៊ីលឆ្លងទ្វីប ដំបូងបង្អស់របស់រុស្ស៊ី ធ្វើឡើងនៅពេលណា?

ប្រវត្តិសាស្ត្រ៖ សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សា ថ្នាក់ជាតិដ៏សំខាន់មួយ កាលពីអំឡុងឆ្នាំ១៩៥៧ ដោយផ្តោតសំខាន់ទៅលើបញ្ហាគំលាតគ្នា រវាងបច្ចេកវិទ្យាមីស៊ីល នៃប្រទេសរបស់ខ្លួន ជាមួយនឹងសហភាពសូវៀត បន្ទាប់ពីប្រទេសកុម្មុយនីសមួយនេះ បានប្រកាសថា ខ្លួនបានធ្វើតេស្តជោគជ័យ នូវប្រភេទម៊ីស៊ីលឆ្លងទ្វីប ICBM ហើយខ្លួន បានថែមទាំងបញ្ជាក់ថា វាមាន
សមត្ថភាពបាញ់ បានទៅគ្រប់គោលដៅ គ្រប់ប្រទេសទាំងឡាយ ដែលនៅលើពិភពលោកផង។

ក្រោយសង្គ្រាមលោកទី២ ចប់ទៅជាស្ថាពរ ទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ពិតជាបានធ្វើការយ៉ាងមមាញឹកក្នុង ការប្រជែងគ្នា លើបច្ចេកវិទ្យាប្រភេទមីស៊ីល ចម្ងាយឆ្ងាយ ដែលនឹងប្រើប្រាស់ សម្រាប់បំពាក់ ជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយតាមរយៈគ្រាប់រ៉ូកែត ដ៏ជោគជ័យរបស់ទាហានណាហ្ស៊ីស V-1និងV-2 ដែលបានទំលាក់ លើអង់គ្លេសកាលពីកំឡុង សង្គ្រាម លោកទី២នេះ វាបានធ្វើឲ្យអាមេរិកនិងរុស្ស៊ី អាចបន្ថែមភាពច្បាស់លាស់ នៃមីស៊ីលរបស់ខ្លួន កាន់តែប្រសើរឡើង។

អាមេរិកបានចាប់ផ្តើមការ ធ្វើតេស្តសាកល្បងមីស៊ីល ឆ្លងទ្វីបលើកដំបូងរបស់ខ្លួន នាខែកក្កដា ឆ្នាំ១៩៥៧ ដែលជឿជាក់ថា វាមានល្បឿន រហូតទៅដល់២០០០០ម៉ាល ក្នុងមួយម៉ោង និងអាចបាញ់បានចម្ងាយ ទៅដល់៥០០០ម៉ាល ប៉ុន្តែនៅពេលហោះ បានកំពស់៥០០០ហ្វីត វាក៏បានផ្ទុះឡើងកណ្តាលអាកាស។ ការបរាជ័យរបស់អាមេរិក បានរយៈពេល ១ខែក្រោយមកសហភាព
សូវៀតដែលជាដៃគូប្រជែង ក៏បានប្រកាសជោគជ័យ ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top