ព័ត៌មានអន្តរជាតិ

ឆ្អឹងដាយណូស័រ រកឃើញលើកោះ Isle of Wight ជារបស់សាច់ញាតិជិតស្និទ្ធរបស់ Tyrannosaurus rex

អង់គ្លេស៖ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ឆ្អឹងដាយណូស័រមួយចំនួន ត្រូវបានរកឃើញនៅលើកោះ Isle of Wight ជាកម្មសិទ្ធិ របស់សត្វដាយណូស័រប្រភេទថ្មី ដែលជាសាច់ញាតិជិតស្និទ្ធរបស់ Tyrannosaurus rexបានដើរនៅលើផែនដី កាលពី១១៥ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញផ្នែកឆ្អឹង មកពីសាកលវិទ្យាល័យ Southampton បានសិក្សាឆ្អឹង៤ ពីដាយណូស័រថ្មី ដែលមានប្រវែងដល់ទៅ ១៣ ហ្វីត និងជាប់ទាក់ទង នឹងបក្សីសម័យទំនើប។ ក្រុមនេះបាននិយាយថា សត្វ ផុតពូជជាយូរមកហើយ នឹងរស់នៅក្នុងសម័យ Cretaceous ប្រហែល ១១៥ លានឆ្នាំមុន ហើយត្រូវបាន គេដាក់ឈ្មោះថា Vectaerovenator inopinatus ។

ឈ្មោះនេះសំដៅ ទៅលើលំហអាកាសដ៏ធំ នៅក្នុងឆ្អឹងមួយចំនួនជាលក្ខណៈមួយ ដែលជួយអ្នកវិទ្យាសាស្ត្រ ឲ្យស្គាល់ពីប្រភពដើមរបស់វា ត្រូវបានគេឃើញ នៅក្នុងបក្សីសម័យទំនើបផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៃទីក្រុង Southampton និយាយថា ថង់ខ្យល់ទំនងជាជួយ ជំរុញប្រព័ន្ធដកដង្ហើម ប្រកបដោយប្រសិទ្ធភាព ខណៈគ្រោងឆ្អឹងស្រាលជាងមុន និងអនុញ្ញាតឲ្យវារីកធំ។

ឆ្អឹងត្រូវបានគេរកឃើញ នៅលើឆ្នេរសមុទ្រនៅ Shanklin កាលពីឆ្នាំមុនរួមមានក ខ្នង និងកន្ទុយរបស់សត្វដែលផុតពូជ ហើយត្រូវបានគេរកឃើញ ក្នុងរយៈពេលមួយសប្តាហ៍។ ពួកគេរកឃើញ ក្នុងរបកគំហើញចំនួន ៣ ដែល២ជាលក្ខណៈបុគ្គល និងមួយទៀតពួកគេ បានប្រគល់វត្ថុទាំងនោះ ទៅសារមន្ទីរដាយណូស័រកោះ Isle ក្បែរនោះនៅ Sandown៕ ដោយ៖លី ភីលីព

Most Popular

To Top