បរទេស៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ កោះតៃវ៉ាន់ បានធ្វើការសម្រេចចិត្តចុងក្រោយមួយ ក្នុងការបញ្ជាទិញយន្ដហោះចម្បាំង F-16 ពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Lockheed Martin ជាមួយនឹងកិច្ចព្រមព្រៀង ដែលមានតម្លៃរហូតទៅដល់ ៦២ ពាន់ប៊ិលានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំទោះបីជាដឹងថា នឹងធ្វើឲ្យរដ្ឋាភិបាល ក្រុងប៉េកាំងខឹងសម្បាក្តី។
តាមរយៈការពិចារណា ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត របស់កោះត៉ៃវ៉ាន់ ដែលស្ថិតនៅក្នុងដំណើរការនៅឡើយ ប៉ុន្តែមន្ទីរប៉ង់តាហ្គោន បានប្រកាសអំពីកិច្ចសន្យានេះ ទាំងដែលមិនបានបញ្ជាក់ អំពីអត្តសញ្ញារបស់អ្នកទីញឡើយ ប៉ុន្តែប្រភព ដែលដឹងច្បាស់ពីបញ្ហានេះ បានបញ្ជាក់ប្រាប់ទៅកាន់ សារព័ត៌បរទេស ថាវាគឺជាកោះតៃវ៉ាន់។
កោះដែលគ្រប់គ្រងដោយខ្លួនឯង ហើយដែលត្រូវបានប្រទេសចិន ចាត់ទុកថាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួននោះ កាលពីឆ្នាំមុនទទួលបានភ្លើងខៀវ ពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការទិញយន្តហោះ F-16 ជំនាន់ថ្មីចំនួន ៦៦ គ្រឿង ដែលនឹងអនុញ្ញាត ឱ្យប្រទេសនេះ ធ្វើទំនើបកម្មវិស័យ ការពាររបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី