បរទេស ៖ កងកម្លាំងទ័ពអាកាស និងអាល្លឺម៉ង់ បានចាប់ផ្តើមធ្វើសហសមយុទ្ធ រួមគ្នាមានរយៈពេល ពីរសប្ដាហ៍មួយ នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអាកាសអ៊ីស្រាអែល បាននិយាយកាលពីចុងសប្ដាហ៍មួយថា “ជាផ្នែកនៃសមយុទ្ធយោធានេះ យន្តហោះអ៊ីស្រាអែល និងអាល្លឺម៉ង់ នឹងធ្វើការហោះហើរ នៅក្បែរជំរុំកែប្រែ Dachau និងអាកាសយានដ្ឋាន Fürstenfeldbruck “។
ចំណែកឧត្តមសេនីយ៍មួយរូប ជាមេបញ្ជាការកងទ័ព អាកាសអ៊ីស្រាអែល បាននិយាយដូច្នេះថា “កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល នឹងចូលរួមក្នុងសមយុទ្ធ សម្រាប់ជាលើកដំបូង ដោយធ្វើជាភ្ញៀវរបស់ប្រទេសអាល្លឺម៉ង់ ហើយនេះ គឺជាឱកាសបង្ហាញសមត្ថភាព របស់យើង និងរៀនសូត្រភាពពិសេស របស់ការហោះហើរ និងការហ្វឹកហាត់របស់ណាតូ”៕
ប្រែសម្រួល៖ប៉ាង កុង