ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ ៖ ការប្រើប្រាស់ជាលិកា និងកោសិកានៃសត្វរមាស Sumatran ចុងក្រោយនៅម៉ាឡេស៊ី ធ្វើឲ្យមានការ កើនឡើងវិញ

ម៉ាឡេស៊ី ៖ ក្រុមអ្នកវិទ្យាសាស្ត្រ ម៉ាឡេស៊ីសង្ឃឹមថា សត្វរមាស Sumatran ដែលធ្លាប់មាននៅក្នុងព្រៃតំបន់មានភ្លៀង និងវាលភក់ពាសពេញប្រទេស ឥណ្ឌា ភូមា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងចិននោះ ពួកគេប្រើប្រាស់លិកា និងកោសិកា ដើម្បីបង្កើតសត្វឲ្យបានច្រើន បន្ទាប់ពីបានស្លាប់កាលពីឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ចំនួនរបស់សត្វរមាស Sumatran បានធ្លាក់ចុះទាបគួរឲ្យកត់សម្គាល់ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ទោះបីជាលទ្ធផល នៃការបរបាញ់ការ បាត់បង់ទីជម្រក និងការបែកខ្ញែក ដែលនាំឲ្យសត្វនេះត្រូវបានចាត់ថ្នាក់ថាជា “ជិតផុតពូជធ្ងន់ធ្ងរ” ។ នេះបើយោងតាមអង្គការ Save the Rhino ថា មានសត្វរមាស Sumatran តិចជាង ៨០ ក្បាលបានរស់រានមានជីវិត ហើយពួកគេទាំងអស់រស់នៅលើកោះស៊ូម៉ាត្រានិងកោះ Borneo របស់ឥណ្ឌូនេស៊ី ។

សត្វរមាសសត្វរមាស Sumatran ដែលជាប្រភេទសត្វរមាស Sumatran ចុងក្រោយនៅប្រទេសម៉ាឡេស៊ី បានស្លាប់ដោយជំងឺមហារីក ក្នុងការជាប់ឃុំឃាំងនៅអាយុ ២៥ ឆ្នាំកាលពីខែវិច្ឆិកាឆ្នាំមុន ។ ការប៉ុនប៉ងបង្កាត់ពូជ Iman ជាមួយសត្វឈ្មោលចុងក្រោយ តាមបានបង្ហាញថា មិនបានជោគជ័យទេ ។ វាបានចុះចាញ់នឹងការបរាជ័យ នៃសរីរាង្គ កាលពី ៦ខែមុន ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យអ៊ីស្លាម អន្តរជាតិ ម៉ាឡេស៊ី បានប្រមូលយកជាលិកា និងកោសិការបស់ពួកគេ មុនពេលពួកគេស្លាប់៕ ដោយ៖លី ភីលីព

Most Popular

To Top