ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត ការបំពុលដល់មីក្រូរី រកឃើញក្នុងសរីរាង្គមនុស្ស អាចបង្កើនហានិភ័យ នៃភាពគ្មានកូន និងជំងឺមហារីក

ការសិក្សាមួយ បានរាយការណ៍ថា ការបំពុលដល់មីក្រូរី ត្រូវបានគេរកឃើញ នៅក្នុងសរីរាង្គមនុស្ស ដោយក្រុមអ្នកវិទ្យាសាស្ត្របារម្ភថា ភាគល្អិតតូចៗ អាចបង្កើនហានិភ័យខ្ពស់ នៃភាពគ្មានកូន និងជំងឺមហារីកនាពេលអនាគត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញមកពីសាកលវិទ្យាល័យ Arizona State University ជាអ្នកដំបូងគេបង្ហាញថា ភាគល្អិតប្លាស្ទិចតូចៗ ដែលបង្កើតឡើង នៅពេលប្លាស្ទិកធំៗ បែកអាចចូល ក្នុងជាលិការបស់យើង។ ប្លាស្ទិចខ្នាតតូចមានទំហំតូចជាង ០,២ អ៊ីញស្មើ៥ ម.ម គេហៅថា ភាគល្អិតណាប៉ូទីប អាចតូចដូច៥០នៃទទឹងសក់មនុស្ស។

ការសិក្សាមុនៗបានបង្ហាញថា ភាគល្អិតនេះ អាចត្រូវបានលេបត្របាក់ដោយមនុស្ស និងសត្វដូចជាតាមរយៈទឹកផឹក និងឆ្លងកាត់បំពង់រំលាយអាហារ។ ការរកឃើញចុងក្រោយបង្អស់ ទោះជាយ៉ាងណា គឺជាការបង្ហាញដំបូងគេថា ពួកគេក៏អាចកកកុញនៅក្នុងសរីរាង្គមនុស្ស រួមមានតម្រងនោម ថ្លើមនិងសួត។

ទោះបីជាផលប៉ះពាល់សុខភាព នៃការបង្កើតឡើងនៅក្នុងមនុស្សនេះ មិនទាន់ត្រូវបានគេដឹងក៏ដោយ ក៏អ្នកជំនាញបានភ្ជាប់ការបំពុល ដល់មីក្រូសរីរាង្គ ទៅនឹងការរលាកភាពគ្មានកូន និងជំងឺមហារីកចំពោះសត្វ៕ ដោយ៖លី ភីលីព

Most Popular

To Top