វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នំា២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសន្យាជាថ្មីម្តងទៀត ចំពោះការសន្យារបស់គាត់ថា នឹងធ្វើការដកកង ទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ ប៉ុន្តែ បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងនៅតែត្រៀមខ្លួនដើម្បីជួយ បើសិនជាប្រទេសជិតខាងគឺអ៊ីរ៉ង់ មានសកម្មភាពបង្ករឿងណាមួយ កើតឡើងនោះ ។
ថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូង ជាមយយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ដោយលោក ត្រំា បានថ្លែងថា គាត់បានមើលឃើញសម្រាប់ថ្ងៃទៅមុខ នៅពេលដែលកងទ័ព សហរដ្ឋអាមេរិក អាចដកចេញពីប្រទេស ប៉ុន្តែ គាត់បានថ្លែងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចហើយដើម្បីបង្កើតឲ្យមាន “កិច្ចព្រមព្រៀងដ៏ធំមួយពាក់ព័ន្ធនឹងវិស័យប្រេង” នៅទីនេះ ។
លោក ត្រំា បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “យើងនឹងចាកចេញនៅពេលដ៏ខ្លីខាងមុខ” ។ “យើងមានតែកងទ័ពតិចតួចប៉ុណ្ណោះ នៅក្នុងទឹកដីអ៊ីរ៉ាក់…ប៉ុន្តែយើងនៅទីនោះដើម្បីជួយ ។ ហើយលោកនាយករដ្ឋមន្ត្រីបាន ដឹងច្បាស់ថា “លោក ត្រាំ បានថ្លែងថា” ។ “បើសិនជា អ៊ីរ៉ង់ ធ្វើអ្វីនោះ យើងនឹងនៅទីនោះដើម្បីជួយ ដល់កងទ័ពអ៊ីរ៉ាក់” ។
លោកប្រធានាធិបតីបានថ្លែងថា ពេលវេលាដ៏សមស្របសម្រាប់ការ ដកកងទ័ពទាំងស្រុងចេញ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


