ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ីកាលពីថ្ងៃពុធ បានស្ទាក់ចាប់ យន្តហោះស៊ើបការណ៍អាមេរិកចំនួន ៣ គ្រឿងនៅលើសមុទ្របាល់ទិក និងសមុទ្រខ្មៅ។
ប្រព័ន្ធផ្សព្វផ្សាយដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសមួយ ខិតជិតព្រំដែនប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្របាល់ទិក ដែលនោះជាសកម្មភាពហោះហើរ របស់យន្ដហោះអាមេរិក។
លោក Zvezda បានឲ្យដឹងថានាវិក នៃយន្តហោះចម្បាំងរុស្ស៊ី Su-27 បានទៅដល់វត្ថុពីលើអាកាស ហើយបានកំណត់អត្តសញ្ញាណរបស់វា នៅចម្ងាយមានសុវត្ថិភាព ជាយន្តហោះឈ្លបយកការណ៍ យុទ្ធសាស្ត្រ RC-135 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក។
ដូចគ្នានេះផងដែរ កាលពីថ្ងៃពុធ យន្ដហោះ Su-27 ផ្សេងទៀត ត្រូវបានប្រតិបត្ដិការ ដើម្បីស្ទាក់ចាប់យន្តហោះ របស់កងទ័ពអាកាសអាមេរិក RC-135 និងយន្ដហោះល្បាត P-8A Poseidon របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងខិតជិតប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ៕ ដោយ៖ ឈូក បូរ៉ា