YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា ក្រុមគ្រួសារប្រមាណជា៩០០គ្រួសារ បានជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅរដ្ឋធានី Douala របស់ប្រទេសកាម៉េរូន ដោយសារតែ មានគ្រោះទឹកជំនន់ភ្លាមៗកើតឡើង ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។
លោក Samuel Ivaha Diboua អភិបាលប្រចាំតំបន់ Littoral បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មានថា បណ្តាក្រុងនៅជុំវិញនេះទាំងអស់ ត្រូវបានគ្របដណ្តប់ ដោយទឹកល្ហល្ហាច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក ។
លោក Diboua បានលើកឡើងថា “ស្ថានភាពគឺគ្រោះថ្នាក់ ហើយតម្រូវ ឲ្យមានការជួយយ៉ាងខ្លាំង ពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់” ។
អ្នកស្រុកទាំងឡាយ ស៊ូទ្រំារស់នៅក្នុងគ្រា ដែលមានគ្រោះមហន្តរាយ ជាមួយនឹងភាពគ្មានងងឹតសូន្យសុង ដោយសារបណ្តាញខ្សែអគ្គិសនីជាច្រើន នៅក្នុងទីក្រុងបានត្រូវកាត់ផ្តាច់ចរន្ត ហើយរាល់ការដឹកជញ្ជូន ត្រូវបានផ្អាកផងដែរ នៅតាមតំបន់ខ្លះនៃទីក្រុងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា