ព័ត៌មានអន្តរជាតិ

ក្តារចុចទូរស័ព្ទចល័តបុរាណ BlackBerry បើកដំណើរការឡើងវិញហើយ

សេនហ្វ្រេនស៊ីស្កូ៖ យោងតាមកិច្ចព្រមព្រៀង បានប្រកាសឲ្យដឹងថា ក្តារចុចទូរស័ព្ទចល័ត BlackBerry ត្រូវបានរារាំងដោយ touchscreens នឹងបន្តប្រើប្រាស់ស្មាតហ្វូន 5G ថ្មីដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីប្រកាសរួមមួយថា ក្រុមហ៊ុន OnwardMobility មានមូលដ្ឋាន នៅរដ្ឋតិចសាស់ នឹងធ្វើការជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn Technology Group លើទូរស័ព្ទវៃឆ្លាត BlackBerry ដំណើរការដោយសូហ្វវែរ Android និងត្រូវបានបង្កើតឡើង សម្រាប់បណ្តាញ 5G ។

ក្រុមហ៊ុន BlackBerry បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមហ៊ុនអេឡិចត្រូនិកចិន TCL នឹងលែងមានសិទ្ធិរចនាបង្កើត ឬលក់ស្មាតហ្វូនរបស់ខ្លួន នៅចុងខែសីហានេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុប និងអាមេរិកខាងជើង ហើយត្រូវបានរចនាឡើង ដើម្បីទាក់ទាញចិត្តមនុស្ស ដែលកំពុងធ្វើការពីចម្ងាយ។

លោក Peter Franklin នាយកប្រតិបត្តិ OnwardMobility បានមានប្រសាសន៍ថា អ្នកជំនាញសហគ្រាសចង់ បានឧបករណ៍ 5G មានសុវត្ថិភាព ដែលអាចផ្តល់ផលិតភាព ដោយមិនលះបង់ បទពិសោធន៍អ្នកប្រើប្រាស់ ។ ទូរស័ព្ទវៃឆ្លាត BlackBerry ត្រូវបានគេស្គាល់ថា សម្រាប់ការការពារ ការទំនាក់ទំនងភាពឯកជននិងទិន្នន័យ។

លោក Franklin បានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ជូននូវស្មាតហ្វូន BlackBerry ស៊េរីថ្មី 5G ដោយប្រើក្តារចុច។ ចំណែកទីផ្សារ របស់ទូរស័ព្ទវៃឆ្លាត BlackBerry បានធ្លាក់ចុះដល់កម្រិតសូន្យ ចាប់តាំងពីវាបានត្រួតត្រាទីផ្សារ ជាមួយនឹងការរចនាក្តារចុចរបស់ខ្លួន កាលពីមួយទសវត្សរ៍មុន។

ការកើនឡើង នៃស្មាតហ្វូនដំណើរការដោយ iOS និងAndroid របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សធអាមេរិកApple ដោយប្រើប្រព័ន្ធស្គ្រីន បានជំរុញឲ្យក្រុមហ៊ុន BlackBerry បោះបង់ចោលទីផ្សារ ផ្តោតលើកម្មវិធីនិងសេវាកម្ម៕ ដោយ៖លី ភីលីព

Most Popular

To Top