ថ្មីៗនេះក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Facebook ត្រូវបានគេលុត ដោយសារតែអនុញ្ញាត ឲ្យមានព័ត៌មានមិនត្រឹមត្រូវ ទាក់ទងនឹងវេជ្ជសាស្រ្ត ធ្វើឲ្យរីករាលដាល នៅលើវេទិការបស់ខ្លួន ហើយរបាយការណ៍ថ្មីមួយបានរកឃើញថា វាអាចនឹងអាក្រក់ជាងការជឿកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមមិនរកប្រាក់ចំណេញ Avaaz បានរកឃើញថា ៨៤ ភាគរយនៃការបង្ហោះ ជាមួយនឹងការអះអាង និងការផ្តល់យោបល់មិនពិត ត្រូវបានលុបចោល ដើម្បីព្រមានអ្នកប្រើប្រាស់ អំពីមាតិកាដែលមិនត្រឹមត្រូវ។ ក្បួនដោះស្រាយរបស់ Facebook មិនត្រឹមតែធ្វើឲ្យខុស នូវការបង្ហោះនោះទេ ប៉ុន្តែមាតិកា បានបង្កើតការប៉ាន់ស្មានចំនួន ៣,៨ ពាន់លានដងនៅទូទាំងប្រទេស ចំនួន ៥ ក្នុងឆ្នាំចុងក្រោយនេះ។
របាយការណ៍បានកត់សម្គាល់ថា ចំនួនការប៉ាន់ស្មានសរុប បានកើនឡើងដល់ខែមេសា នៅពេលវីរុសចាប់ផ្តើមកើតមាន នៅជុំវិញពិភពលោក ហើយនាយកប្រតិបត្តិ Facebook រួមទាំងនាយកប្រតិបត្តិ លោកMark Zuckerberg បានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងព័ត៌មានដែរ៕ ដោយ៖លី ភីលីព

