អង់គ្លេស៖ ការសិក្សាបានរកឃើញថា ការពាក់ម៉ាសពេលដើរទិញឥវ៉ាន់ ធ្វើឲ្យប្រជាជននៅទូទាំងពិភពលោក ងាយនឹងឃ្លាតឆ្ងាយពីសង្គម១៣ ដង ហើយចូលរួមជាមួយវិធានការ ដើម្បីបន្ថយការរីករាលដាលនៃ មេរោគCovid-19ថែមទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញមកពីសាកលវិទ្យាល័យ Erfurt បានសួរសំណួរដល់មនុស្សជិត ៧.០០០ នាក់នូវទស្សនៈរបស់ពួកគេលើម៉ាស់មុខ និងអារម្មណ៍របស់ពួកគេ ចំពោះមនុស្សផ្សេងទៀតដែលធ្វើ ឬមិនពាក់ស្រោមមុខ។ អ្នកដែលពាក់ម៉ាសមុខ និងលាងដៃ ៧ ដង ងាយនឹងចៀសពីការចាប់ដៃគ្នា២០ ដងហើយ ១៣ ដងហាក់ដូចជានៅឆ្ងាយពីគ្នា។
អ្នកនិពន្ធការសិក្សា Cornelia Betsch បាននិយាយថា ការរកឃើញភ័ស្តុតាងបង្ហាញថា គោលនយោបាយម៉ាស់មុខដែលចាំបាច់ គឺជាដំណោះស្រាយមួយ មានប្រសិទ្ធិភាពយុត្តិធម៌ និងមានទំនួលខុសត្រូវខាងសង្គម ក្នុងការទប់ស្កាត់ជំងឺកូរ៉ូណា។
នៅចក្រភពអង់គ្លេសម៉ាស់មុខ គ្របដណ្ដប់លើការ ដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងហាង និងផ្សារទំនើប ខណៈទៅលេងហាងកាត់សក់ និងកន្លែងគោរពបូជា។ មានការពិន័យចាប់ផ្តើមពី ១០០ផោន សម្រាប់ការមិនគោរពតាមច្បាប់ទាំងនេះ ពិន័យកើនឡើងទ្វេដង សម្រាប់បទល្មើសម្តងទៀត រហូតដល់តម្លៃអតិបរមា ៣.២០០ ផោន៕ ដោយ៖លី ភីលីព