អង់គ្លេស៖ រូបភាពសម្រាប់ក្តីស្រមៃនៃគេហទំព័រ ការពារវត្ថុដ៏មានតម្លៃដែលជាបេតិកភណ្ឌមនុស្សជាតិ មានសារសំខាន់ជាប្រវត្តិសាស្ត្រដូចជា York Minster ឬផ្ទះ Shakespeare បានកំពុងកើតឡើងហើយចំពោះអង់គ្លេសនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឥឡូវនេះមានការបន្ថែមថ្មីមួយ ចំពោះការចុះឈ្មោះជាផ្លូវការនៃប្រវត្តិសាស្ត្រអង់គ្លេសនៃរចនាសម្ព័ន្ធ ដែលបានចុះបញ្ជីពីផ្ទាំងរំអិលរបស់កុមារនៅលើដីក្រុមប្រឹក្សានៅទីក្រុងឡុង។ រចនាសម្ព័នត្រូវបានរចនាឡើងដោយស្ថាបត្យករទេសភាព Michael Brown ត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ ១៩៧០ នៅ Westminster និងបានធ្វើឲ្យកុមាររីករាយតាំងពីពេលនោះមក។
វាគឺជាសំណង់សម្រាប់កុមារលេងសប្បាយ ដែលនៅរស់រានមានជីវិតចុងក្រោយបង្អស់ពីសម័យកាលនេះ។ ឥឡូវនេះវាបានពង្រឹងកន្លែងរបស់ខ្លួនចូលក្នុងប្រវត្តិសាស្ត្រ ដោយត្រូវបានបន្ថែមទៅក្នុងបញ្ជីបេតិកភ័ណ្ឌជាតិ ជាមួយនឹងការចុះបញ្ជីថ្នាក់ទី ២ ។
ប្រវត្ដិសាស្ដ្រអង់គ្លេសបានពណ៌នាការរៀបចំនេះថា ជាគម្រោងលំនៅដ្ឋានសាធារណៈពេញលេញបំផុត ដោយលោក Brown ហើយថែមទាំងបានកោតសរសើរ ចំពោះការធ្វើឥដ្ឋដ៏ស្មុគស្មាញនៅតំបន់លេងនេះផងដែរ។ របស់របរលេងតិចតួចណាស់ត្រូវបានគេចុះបញ្ជីហើយនេះ គឺជាមហិច្ឆតាពិសេសនិងការបង្កើតថ្មី៕



