បរទេស ៖ មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសកុងត្រា មានទំហំទឹកប្រាក់សរុប១៧,៤លានដុល្លារអាមេរិក ដើម្បីរក្សាសមត្ថភាពកម្លាំង ការងាររបស់ក្រុមហ៊ុន ចុះកុងត្រា នៅក្នុងអំឡុងការឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា។
រាល់កិច្ចការទាំងអស់នោះ ត្រូវបានបញ្ជាក្រោមច្បាប់ស្តីពីផលិតកម្ម ការពារជាតិទី៣ ដែលផ្តល់ឲ្យប្រធានាធិបតី នូវសិទ្ធិអំណាចទូលំទូលាយ ក្នុងការគាំទ្ររយៈការលើកទឹកចិត្តសេដ្ឋកិច្ច ធនធានឧស្សាហកម្ម ក្នុងស្រុកសំខាន់ៗ ពាក់ព័ន្ធកិច្ចការពារជាតិ និងតម្រូវការសន្តិសុខ លើផ្ទៃប្រទេស ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រាក់ទាំងនោះ កុងត្រាមានទឹកប្រាក់៣,១ដុល្លារ ដោយភ្ជាប់ជាមួយក្រសួងសុខាភិបាល គឺត្រូវបានប្រកាសឡើង ជាមួយភ្នាក់ងារ BioFire Defense LLC នៃទីក្រុង Salt Lake City ដើម្បីពង្រីកសមត្ថភាពផលិតកម្ម សម្រាប់ការតេស្តរោគសញ្ញា សម្រាប់មេរោគកូវីដ១៩៕
ប្រែសម្រួល៖ប៉ាង កុង