តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់សាជាថ្មីបានបង្ហាញ ពីភាពរួចរាល់ហើយក្នុងការសងជំងឺចិត្តចំពោះក្រុមគ្រួសារ នៃជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះអ្នកដំណើររបស់អ៊ុយក្រែន កាលពីខែមករាកន្លង។
ប្រធានភ្នាក់ងារអាកាសចរណ៍ស៊ីវិលរបស់អ៊ីរ៉ង់លោក Touraj Dehqani បាននិយាយថាកិច្ចពិភាក្សារវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយអ៊ីរ៉ង់បានទទួលយក កំហុសទាំងអស់នេះដែលខ្លួនជាអ្នកបាញ៉ទំលាក់យន្តហោះមួយគ្រឿងនេះនោះ។
រំលឹកដែរថាយន្តហោះដឹកនាំអ្នកដំណើរ របស់ប្រទេសអ៊ុយក្រែនមួយគ្រឿងត្រូវបានបាញ់ទំលាក់ ដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី៨ខែមករាកន្លងទៅ ហើយជាលទ្ធផលអ្នកដំណើរ១៧៦នាក់បានបាត់បង់ជីវិត៕
ប្រែសម្រួល៖ស៊ុនលី