ព័ត៌មានអន្តរជាតិ

បើជាប្រទេសវិញ ក្រុមហ៊ុន Apple មាន GDP ខ្ពស់ជាងប្រទេសកូរ៉េខាងត្បូងទៅទៀត!

កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​សីហា ក្រុមហ៊ុន Apple បង្កើត​បាន​នូវ​ប្រវត្តិសាស្ត្រ​ថ្មី ក្លាយ​ជា​ក្រុមហ៊ុន​អាមេរិក​ដំបូង​គេ​ដែល​មាន​មូលធន ​លើ​ទីផ្សារ​រហូត​ដល់ ២​ទ្រីលាន​ដុល្លារ។

ប្រសិន​បើ​ជា​ប្រទេស​ តួ​លេខ​ ២​ទ្រីលាន​ដុល្លារ​នេះ អាច​ឲ្យ​ Apple ឈរ​នៅ​លំដាប់​ថ្នាក់​ទី​​៩​ នៃ​បញ្ជី​ប្រទេស​ដែល​មាន​ទិន្នផល​​ផលិតផល ​សរុប​ក្នុង​ស្រុក​ (GDP) ខ្ពស់​ជាង​គេ។ ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់ Trading Economics ចេញ​ផ្សាយ​ខែ​ធ្នូ ឆ្នាំ ២០១៩ អាច​​បង្ហាញ​ថា​ Apple ​មូលធន​លើ​ទីផ្សារ​របស់ Apple គឺ​ខ្ពស់​ជាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ដូច​ជា​ប្រេស៊ីល, កាណាដា, កូរ៉េ​ខាង​ត្បូង, អូស្ត្រាលី និង ឥណ្ឌូណេស៊ី​ផង​ដែរ។

គួរ​រំលឹក​ថា​នៅ​ខែ​សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple មាន​មូលធន​លើ​ទីផ្សារ​តម្លៃ ១​ទ្រីលាន​ដុល្លារ ក្រោយ​បង្កើត​បាន​រយៈពេល ៤២​ឆ្នាំ។ ត្រឹម​តែ ២​ឆ្នាំ​ប៉ុណ្ណោះ Apple អាច​ដំឡើង​មូលធន​បាន​ដល់​រហូត​ដល់ ២​ទ្រីលាន​ដុល្លារ៕​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

Most Popular

To Top