ព័ត៌មានអន្តរជាតិ

រុស្ស៊ី-តួកគី ចុះកិច្ចព្រមព្រៀងដឹកជញ្ជូន និងដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល S-400

ម៉ូស្គូ៖ ប្រទេសរុស្សី និងតួកគី បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដើម្បីបញ្ជូនកងវរសេនាធំទី ២ នៃប្រព័ន្ធការពារដែនអាកាស S-៤០០ ទៅកាន់ប្រទេសតួកគី នេះបៀយិងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អគ្គនាយករង Rosoboronexport លោក Alexander Mikheev មិនបានបង្ហាញព័ត៌មានលំអិតបន្ថែមទៀតទេ នៅពេលនិយាយ ទៅកាន់អ្នកសារព័ត៌មាន។

នៅឆ្នាំ ២០១៧ រុស្ស៊ី និងតួកគី បានបញ្ចប់កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់ទីក្រុងអង់ការ៉ា ជាមួយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 ហើយការចែកចាយ បានបញ្ចប់នៅឆ្នាំ ២០១៩ ។

គួរបញ្ជាក់ថា ប្រទេសតួកគី គឺជាសមាជិកដំបូង នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាសពីប្រទេសរុស្ស៊ី៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top