ព័ត៌មានអន្តរជាតិ

ខ្ទិចថ្មយក្ស រាប់លានកំណាត់ កាលពីលើកមុន មានទំហំ២ដង នៃManhattan ចាប់ផ្តើមរសាត់នៅឆ្នេរសមុទ្រ នៅភាគខាងកើត អូស្ត្រាលី

អូស្ត្រាលី ៖ ថ្មភ្នំភ្លើងតូចៗ អណ្តែតមានទំហំ២ដង នៃទំហំManhattan បានរសាត់ចម្ងាយ១,៩០០ម៉ាយល៍ ឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក ទៅអូស្ត្រាលី នាំមកនូវសារពាង្គកាយថ្នាំ វីតាមីន សម្រាប់ថ្មប៉ប្រះទឹក Great Barrier ដែលបានបាត់បង់គម្របផ្កាថ្ម ពាក់កណ្តាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញដើមកំណើត នៃថ្មទៅកាន់ភ្នំភ្លើងក្រោមទឹក បានផ្ទុះឡើងនៅក្បែរកោះ Tongan កាលពី ខែសីហា ឆ្នាំ ២០១៩ ។ យោងតាមក្រុមអ្នក វិទ្យាសាស្ត្រ បានឲ្យដឹងថា ថ្មភ្នំភ្លើងនេះបានប្រមូលផ្តុំ នូវពពួកសារពាង្គកាយសមុទ្រ ជាច្រើនតាមបណ្តោយផ្លូវ ធ្វើដំណើរធ្វើឲ្យវាក្លាយជា វិតាមីនសម្រាប់ថ្មប៉ប្រះទឹក Great Barrier Reef ។

ក្បូនថ្មយក្សត្រូវបានគេប្រទះ ឃើញដំបូងបន្ទាប់ពីវាបានបង្កើតឡើង ដោយគូស្វាមីភរិយាអូស្រ្តាលី ជិះទូកនៅប៉ាស៊ីហ្វិក ។ វាបានវាស់ទំហំ ៦០ ម៉ាយការ៉េ ឬច្រើនជាងមួយកន្លះនៃទំហំរបស់ Disney World ហើយមានកម្រាស់ ៦ អ៊ីញនៅកន្លែងខ្លះ។ ក្រុមអ្នកវិទ្យាសាស្ត្របាន តាមដានគន្លង របស់វាហើយបានរកឃើញថា វាតម្រង់ជួរជាមួយនឹងការផ្ទុះចេញ ពីភ្នំភ្លើងក្រោមទឹក មិនបញ្ចេញឈ្មោះ ដែលកំណត់ដោយភ្នំភ្លើងF ។

យោងតាមរបាយការណ៍ខែធ្នូឆ្នាំ ២០១៩ ក្នុងទិនានុប្បវត្តិភ្នំភ្លើង និងស្រាវជ្រាវផែនដីបានឲ្យដឹងថា គ្រាប់បែកផ្ទុះដ៏ធំមួយត្រូវបានថត ដោយរូបភាពផ្កាយរណប ក្នុងពេលតែមួយ។ រូបភាពនៃទឹកលើផ្ទៃបានបង្ហាញ ពីដាននៃការផ្ទុះនៅក្រោមទឹក យ៉ាងសកម្មរួមមានទាំង ចំហាយទឹក និងផេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top