ព័ត៌មានអន្តរជាតិ

ការប្រកួត របស់FreeFortnite អាចធ្វើឲ្យក្រុមហ៊ុន Apple រងនូវការតតាំងនឹងច្បាប់

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនផលិត វីដេអូហ្គេម Fortnite កំពុងតែតិះដៀលក្រុមហ៊ុន Apple ចំពេលដែលខ្លួនកំពុងច្បាំង នឹងច្បាប់បច្ចេកវិទ្យា ដោយចាប់ផ្តើមការប្រកួត ដើម្បីបង្ហាញពីសង្រ្គាម របស់ខ្លួនលើគោលការណ៍បង់ថ្លៃ App Store យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

“ FreeFortnite Cup” អាចចូលទស្សនាដោយសេរី និងរង្វាន់រួមមានសម្លៀកបំពាក់”Tart Tycoon”និម្មិតដែលមានក្បាលApple វ៉ែនតា និងទឹកមុខស្រងូតស្រងាត់ ។ Epic បាននិយាយថា អ្នកលេងដែលទទួលបានពិន្ទុខ្ពស់ ជាងគេនៅក្នុងតំបន់នីមួយៗនៃ ២០.០០០ កន្លែងនៅជុំវិញពិភពលោក នឹងត្រូវបានផ្ញើមកជាមួយនូវនិមិត្តសញ្ញា”Free Fortnite”ដោយមិនប្រើនិមិត្តសញ្ញា របស់ក្រុមហ៊ុនApple ។

Epic ក៏បានលើកទឹកចិត្តដល់អ្នកលេង ឲ្យបង្ហាញការមិនពេញចិត្ត របស់ខ្លួនជាមួយ Apple នៅលើបណ្តាញសង្គម Twitter ដោយប្រើ #FreeFortnite hashtag ។ អ្នកលេង Fortnite នៅលើឧបករណ៍ចល័តរបស់ Apple នឹងមិនអាចចូលដំណើរ ការរដូវកាលថ្មី នៃហ្គេមគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែសីហាជាមួយ នឹងការអាប់ដេតកម្មវិធីទេ ពីព្រោះកម្មវិធីនេះ ត្រូវបានយកចេញពី App Store របស់ Apple ។

Epic បានបន្តថា ទាំងនេះគឺជាថ្ងៃចុងក្រោយ នៃសមត្ថភាពរបស់សហគមន៍ Fortnite ទាំងមូលក្នុងការលេងជាមួយគ្នា ។ ក្រុមហ៊ុនបានដាក់ពាក្យ បណ្តឹង ប្រឆាំងនឹង Apple កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានដក Fortnite ចេញពី App Store របស់ខ្លួនពីការចេញផ្សាយនូវបច្ចុប្បន្នភាព ដែលរារាំងការចែករម្លែក ប្រាក់ចំណូល ៕ ដោយ៖លី ភីលីព

Most Popular

To Top