ព័ត៌មានអន្តរជាតិ

ថ្ម១០ដុំ ឆ្លាក់ដោយនិមិត្តសញ្ញា រកឃើញនៅJersey ធ្វើឡើងដោយអ្នកប្រមាញ់ នាសម័យអាយុកាលទឹកកក កាលពី១៥០០០ ឆ្នាំមុន

អង់គ្លេស៖ ការសិក្សាបញ្ជាក់ថា អ្នកប្រមាញ់សម័យបុរេប្រវត្តិ បានបន្សុលទុកស្នាដៃសិល្បៈចំណាស់ជាងគេបំផុត របស់អង់គ្លេស ក្នុងអំឡុងពេល យុគសម័យទឹកកកចុងក្រោយ ប្រហែលជា១៥,០០០ ឆ្នាំមុនដោយនិមិត្តរូបឆ្លាក់ នៅលើថ្មរកឃើញនៅ Jersey នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទ្យា មកពីសាកលវិទ្យាល័យ Newcastle និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ​បានពិនិត្យមើលការរចនាសិល្បៈ នៅលើផ្ទាំងថ្ម ដែលត្រូវបានរកឃើញនៅ Les Varines ក្នុងរដ្ឋ Jersey ចន្លោះឆ្នាំ ២០១៤ និង ២០១៨ ។ បន្ទះថ្មចំនួន១០ បំណែកត្រូវបានគេរកឃើញ ហើយអ្នកស្រាវជ្រាវបានបញ្ជាក់ថា ពួកគេគឺជាភស្តុតាងដំបូងបំផុត នៃការបង្ហាញសិល្បៈ នៅលើកោះអង់គ្លេស។

ក្រុមបុរាណវិទូមួយក្រុម បានធ្វើការវិភាគលើសញ្ញាសម្គាល់ ចាប់តាំងពីឆ្នាំ ២០១៤ ហើយជឿជាក់ថាវត្ថុទាំងនេះ ត្រូវបានបង្កើតឡើង ដោយពួក ម៉ាក់ដាឡិន-វប្បធម៌ហិនទ័រដំបូង។ សម័យ Magdalenian មានអាយុកាលពី ២៣,០០០ ដល់ ១៤,០០០ ឆ្នាំមុនហើយឃើញ មានការរីកចម្រើន នៃសិល្បៈដំបូង ពីគំនូររូង និងការតុបតែងឧបករណ៍ រហូតដល់ការឆ្លាក់ថ្ម។

លោកវេជ្ជបណ្ឌិត Chantal Conneller មកពីសាកលវិទ្យាល័យញូវ Newcastle និងជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះ បាននិយាយថា បំណែកទាំងនេះផ្តល់នូវភស្តុតាងដ៏កម្រ នៃការបង្ហាញសិល្បៈបុរាណ។ លោកបានពន្យល់ថា ប្រជាជននៅ Les Varines ទំនងជាអ្នកត្រួសត្រាយផ្លូវក្នុងតំបន់ ហើយបង្កើតវត្ថុឆ្លាក់នៅកន្លែងតាំងទីលំនៅថ្មី ប្រហែលជាវិធីបង្កើតទំនាក់ទំនង និមិត្តរូបជាមួយកន្លែងថ្មី៕ ដោយ៖លី ភីលីព

Most Popular

To Top