ព័ត៌មានអន្តរជាតិ

តួកគីរំពឹងភ្ញៀវទេសចរ ១៥លាននាក់ឆ្នាំនេះ និងប្រាក់ចំណូលសរុប ១១ពាន់ប៊ីលានដុល្លារ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសតួកគីបានរំពឹងថា នឹងទទួលភ្ញៀវទេសចរ រហូតដល់ ១៥ លាននាក់នៅឆ្នាំ២០២០នេះ និងក៏នឹងអាចទទួលបាន ប្រាក់ចំណូលប្រមាណ ១១ ពាន់ប៊ីលានដុល្លារអាមេរិកផង។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃប្រទេសតួកគី លោក Mehmet Nuri Ersoy ដែលក្នុងនោះ លោកបានបញ្ជាក់ថា បើមិនមានការរឹតត្បិតការហោះហើរ របស់អន្តរជាតិទេនោះ គោលដៅរបស់យើងភ្ញៀវទេសចរ១៥លាននាក់ និងនិងប្រាក់ចំនូល១១ពាន់ប៊ីលានដុល្លារ គឺនឹងទទួលបានជោគជ័យជាមិនខាន។

លោកបន្តថា ការផ្អាកដំណើរការទេសចរណ៍ ត្រូវបានធ្វើឡើងតាំងតែពីខែមិថុនា ប៉ុន្តែគិតមកត្រឹមខែកក្កដា តួកគីទទួលបានភ្ញៀវរហូតទៅដល់ ៦,៥លាននាក់រួចទៅហើយ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន អង់គ្លេស និងអាល្លឺម៉ង់ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top