ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងតួកគី ទំនងជានឹងចុះហត្ថលេខា កិច្ចព្រមព្រៀង មីស៊ីល S-400 នៅឆ្នាំក្រោយ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តី លោក Sergei Chemezov ជាប្រធានក្រុមហ៊ុនរដ្ឋ ដែលនិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី ទំនងជានឹងចុះហត្ថលេខា លើកុងត្រាមួយ សម្រាប់ការបញ្ជូន ប្រព័ន្ធមីស៊ីល S-400 បន្ថែមទៀត ឲ្យទៅប្រទេសតួកគី នៅឆ្នាំក្រោយនេះ ។

គួរបញ្ជាក់ថា ប្រទេសតួកគី តាមសេចក្តីរាយការណ៍ កាលពីឆ្នាំមិញនេះ បានទិញយកប្រព័ន្ធមីស៊ីលមួយឈុត ពីប្រទេសរុស្ស៊ីរួចហើយ ដែលជាមូលហេតុបណ្ដាល ឲ្យទីក្រុងវ៉ាស៊ីនតោន ផ្អាកឈប់លក់យន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 ឲ្យ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក ធ្លាប់បាននិយាយប្រាប់ថា ប្រទេសតួកគី នឹងប្រឈមមុខចំពោះទណ្ឌកម្មសហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះ ដាក់ពង្រាយប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 ដែលផលិតដោយរុស្ស៊ី ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top