បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសតួកគីកំពុងមានដំណើរ ការយ៉ាងរឹងម៉ាំ ចំពោះវិស័យការពារជាតិ របស់ខ្លួននៅពេលបច្ចុប្បន្ននេះ ជាពិសេសគឺអាចបំពេញ ទៅតាមការរំពឹងទុក របស់ផែនការការពារជាតិ។
ការប្រកាសដែល ត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីតួកគី ដោយផ្ទាល់តែម្តង ដោយក្នុងនោះលោកបានបញ្ជាក់ទៀតថា គម្លាតដែលយើងបានគ្រប់គ្រង នៅក្នុងឧស្សាហកម្មការពារជាតិ នាពេលថ្មីៗនេះបានរួមចំណែកដល់ការសម្រេច បាននូវភាពជោគជ័យ ជាយុទ្ធសាស្ត្រជាច្រើនទាំងក្នុង និងក្រៅព្រំដែនរបស់យើង។
ក្នុងនោះលោក ក៏បានកត់ សម្គាល់ផងដែរថា នៅពេលដែលប្រទេសមួយ ដែលឆ្លើយតបទៅនឹង តម្រូវការការពារជាតិ និងសន្តិសុខរបស់ខ្លួននោះ ជាលក្ខណៈបច្ចេកទេសភាពឯករាជ្យ កាន់តែមានភាពចាំបាច់ជាងមុន ក្នុងការបង្កើតការរាំងស្ទះ នៅលើឆាកអន្តរជាតិជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
