បរទេស ៖ ស្របពេលភាពតានតឹង ជាមួយប្រទេសចិន កំពុងតែកើនកម្តៅខ្លាំងឡើងនោះ មន្ត្រីការទូតអាមេរិកប្រចាំនៅកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចូលរួមជាលើកដំបូង ក្នុងពិធីរំឭកខួបការប៉ះទង្គិចគ្នា ដោយយោធា និងពេលវេលាចុងក្រោយ ដែលកងកម្លាំងតៃវ៉ាន់ ចូលរួមសង្គ្រាម ជាមួយប្រទេសចិន ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
យោងតាមសេចក្តីរាយការណ៍ លោក Brent Christensen ជាប្រធានវិទ្យាស្ថាន អាមេរិកនៅកោះតៃវ៉ាន់ និងជាតំណាងពិសេស របស់ទីក្រុងវ៉ាស៊ីនតោន បានផ្តល់នូវការគោរពផងដែរ ក្នុងពិធីនោះ ដោយឈរនៅក្បែរលោកស្រី ប្រធានាធិបតីតៃវ៉ាន់ ក្នុងនិមិត្តសញ្ញាមួយបង្ហាញនូវការគាំទ្រ របស់អាមរិក ចំពោះកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។
គួរបញ្ជាក់ថា ប្រទេសចិន បានបង្កើន សកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយការបង្កើនសកម្មភាពយោធានេះ ត្រូវរដ្ឋាភិបាលតៃវ៉ាន់ថ្កោលទោសថា ជាការប៉ុនប៉ងធ្វើការសម្លុតគម្រាម បង្កឲ្យទទួលយកការ គ្រប់គ្រងពីប្រទេសចិន ៕ ប្រែសម្រួល៖ប៉ាង កុង