ព័ត៌មានអន្តរជាតិ

របៀបវារៈអាណត្តិទី២ របស់លោក ត្រាំ គឺអំពាវនាវឱ្យសម្ព័ន្ធមិត្ត បង់លុយឱ្យកាន់តែច្រើន សម្រាប់វិស័យការពារជាតិ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងពង្រឹងគោលនយោបាយ “អាមេរិចដំបូង” បន្ថែមទៀតបន្ទាប់ពី ការធ្វើសមាហរណកម្មឡើងវិញរបស់លោក ដែលនឹងរួមបញ្ចូល ទាំងការទទួលបានសម្ព័ន្ធមិត្ត ដើម្បីចំណាយកាន់តែច្រើន សម្រាប់វិស័យការពារជាតិរបស់ពួកគេ នេះបើយោងតាមសំណុំអាទិភាពសំខាន់ៗ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយយុទ្ធនាការបោះឆ្នោតរបស់លោក។

នៅក្រោមប្រភេទមួយ ដែលមានឈ្មោះថា“ គោលនយោបាយ ការបរទេសអាមេរិចដំបូង” យុទ្ធនាការនេះបានឲ្យដឹងថា លោក ត្រាំ នឹងស្វែងរកការ “ ធ្វើឱ្យសម្ព័ន្ធមិត្តបង់លុយឱ្យសមរម្យ” នៅពេល និងប្រសិនបើលោក ជាប់ឆ្នោតជាអាណត្តិទី ២ ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បច្ចុប្បន្នស្ថិតនៅក្នុងភាពជាប់គាំង ជុំវិញបញ្ហាធំនៃបន្ទុកដែលកូរ៉េខាងត្បូង គួរតែប្រកាន់យក ក្នុងការរក្សាកងទ័ពសហរដ្ឋអាមេរិក ប្រមាណ ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top