ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន បន្ដតានតឹងមួយផ្នែកទៀត លើកិច្ចព្រមព្រៀងចែករំលែក ព័ត៌មានយោធាទ្វេភាគី

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មយោធា ជាមួយប្រទេសជប៉ុនគ្រប់ពេល ព្រោះថាប្រទេសនេះបានបញ្ឈប់ការបញ្ចប់កិច្ចព្រមព្រៀង ដែលបានគ្រោងទុកកាលពីឆ្នាំមុន ក្រោមលក្ខខណ្ឌនោះ។

ការអត្ថាធិប្បាយបានធ្វើឡើងបន្ទាប់ពីសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន ដែលបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា (GSOMIA) ត្រូវបានគេមើលឃើញថា កំពុងបន្តជាថ្មីចាប់តាំងពីទីក្រុងសេអ៊ូល មិនបានជូនដំណឹងដល់ទីក្រុងតូក្យូ អំពីផែនការណាមួយ ដើម្បីបញ្ចប់វានៅចុងថ្ងៃអាទិត្យដែលជាថ្ងៃផុតកំណត់នៃការជូនដំណឹង។

ទីក្រុងសេអ៊ូល បានសង្កត់ធ្ងន់ថា កាលបរិច្ឆេទផុតកំណត់ថ្ងៃទី២៤ ខែសីហា នឹងលែងត្រូវអនុវត្តតទៅទៀត ព្រោះថាខ្លួនបានផ្អាកការសម្រេចចិត្តបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំមុន លើការសន្និដ្ឋានថាខ្លួនអាចបញ្ចប់កិច្ចព្រមព្រៀងនៅពេលណាក៏បាន៕ ដោយ ឈូក បូរ៉ា

Most Popular

To Top