បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល នៃរដ្ឋប៉ាឡេស្ទីន ជាច្រើនរូបបានធ្វើការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នក ដែលបានព្យាយាម ក្នុងការបំបែកប្រទេស ក្នុងតំបន់ឲ្យទៅជាផ្នែកៗ។
ការចោទប្រកាន់ របស់ប៉ាឡេស្ទីនលើកនេះ ត្រូវបានគេមើលឃើញថា បានឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ច របស់ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការ បរទេសសហរដ្ឋអាមេរិក នៅមជ្ឈឹមបូព៌ាជុំវិញ ការលើកកម្ពស់ និងការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ រវាងប្រទេសនៅអារ៉ាប់ ជាមួយនឹងអ៊ីស្រាអែល ។
មន្ត្រីជាន់ខ្ពស់ មួយរូប របស់ប៉ាឡេស្ទីន បាននិយាយថា ការបំពាក់អាវុធដល់អ៊ីស្រាអែល ជំនួសឱ្យការរក្សាវាទៅនឹងភាព ស្របច្បាប់របស់អន្តរជាតិ បង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តមួយ ដែលចែករំលែកការកាន់កាប់ របស់អ៊ីស្រាអែលនិងឧក្រិដ្ឋកម្មប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន៕
ប្រែសម្រួល៖ស៊ុនលី