ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Hyundia ចុះកិច្ចព្រមព្រៀង ផ្ដល់ប្រព័ន្ធអាវុធ ដល់កងទ័ពជើងទឹក អាមេរិក រយៈពេល ១០ឆ្នាំ

សេអ៊ូល ៖ ក្រុមហ៊ុនផលិតរថយន្ត Hyundia Corp. ដែលជាអង្គភាពផលិត រថយន្តរបស់ក្រុមហ៊ុន Hyundia group បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានទទួលកិច្ចព្រមព្រៀង ប្រព័ន្ធអាវុធកងទ័ពជើងទឹកចំនួន ១០០ លានដុល្លារពីសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នឹងផ្គត់ផ្គង់ប្រព័ន្ធអាវុធកងទ័ពជើងទឹក ដល់ក្រុមហ៊ុន BAE Systems Inc ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនការពារជាតិសន្តិសុខ និងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស BAE Systems plc សម្រាប់រយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០២២ ។

គយរបញ្ជាក់ថា ប្រព័ន្ធអាវុធកងទ័ពជើងទឹក ដែលផលិតនៅកូរ៉េ នឹងត្រូវតំឡើងនៅលើនាវាចម្បាំង សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Hyundai Motor Co កាន់កាប់ភាគហ៊ុនចំនួន ២៥,៣៥ ភាគរយនៅក្នុងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ដោយមានក្រុមហ៊ុន Kia Motors Corp និងអនុប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Chung Euisun កាន់កាប់ ១៣,៤៤ ភាគរយ និង ១,៩៥ ភាគរយរៀងៗខ្លួន៕

ដោយ ឈូក បូរ៉ា

Most Popular

To Top