ព័ត៌មានអន្តរជាតិ

មេដឹកនំាកូរ៉េខាងជើង អំពាវនាវ ឲ្យមានកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់មេរោគ កូរ៉ូណា និងព្យុះទីហ្វុង

បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់មេរោគ កូរ៉ូណា និងព្យុះទីហ្វុង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត កណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

កិច្ចប្រជុំដ៏ធំមួយ របស់ការិយាល័យ នយោបាយរបស់បក្ស ពលករកូរ៉េ ត្រូវបានប្រព្រឹត្តធ្វើឡើង ស្របពេលដែលការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ កំពុងតែដាក់សម្ពាធ បន្ថែមទៀត លើសេដ្ឋកិច្ចកូរ៉េខាងជើង ដែលបានរងផលប៉ះពាល់ ដោយសារតែការបិទច្រកព្រំដែន និងការខូចខាតដោយសារគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់កូរ៉េខាងជើង KCNA បាននិយាយថា កិច្ចប្រជុំនោះ បានធ្វើការវាយតម្លៃពីផលប៉ះពាល់ខ្លះៗ ក្នុងកិច្ចការងារប្រឆាំង ការរាតត្បាតឆ្លងបន្ទាន់ សម្រាប់ការឆែក ត្រួតពិនិត្យមើលផ្លូវ ចូលមករបស់មេរោគដ៏អាក្រក់នោះ ។ ក្រៅពីនេះ ក៏បានពិភាក្សាគ្នាពីវិធានការបន្ទាន់ លើការទប់ស្កាត់ការខូចខាត ផលដំណាំនិង មិនឲ្យមានជនរងគ្រោះ ដោយសារតែព្យុះទីហ្វុង Typhoon Bavi ដែលគេរំពឹងថា នឹងបោកបក់មកដល់ប្រទេស ក្នុងពេលប៉ុន្មានថ្ងៃទៀត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top