BBC៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បានការពារ ការដោះអាវដេកហាលថ្ងៃ បន្ទាប់ពីប៉ូលិស បានស្នើសុំស្ត្រីមួយក្រុម ដែលនៅលើឆ្នេរមេឌីទែរ៉ាណេ ដើម្បីបិទបាំងរាងកាយវិញ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្រ្តីចំនួន ៣ នាក់ ត្រូវបានមន្រ្តីប៉ូលីស នៅឆ្នេរខ្សាច់នៅ Sainte-Marie-La-Mer ដើរមកជិត បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារ ដែលមកលំហែកាយ។ មន្រ្តីពីរនាក់បានស្នើសុំ ដើម្បីឱ្យស្រ្តីទាំងនោះ គ្របដើមទ្រូងរបស់ពួកគេ បន្ទាប់ពីមានការស្នើសុំពីក្រុមគ្រួសារ ដែលមានការព្រួយបារម្ភអំពីកុមារ។
ឧប្បត្តិហេតុនេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ប្រឆាំងនឹងមន្រ្តីទាំងនោះ។
ដោយគាំទ្រស្ត្រីទាំងនោះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង គឺលោក Gérald Darmanin បានសរសេរលើ Twitter ថា “សេរីភាពគឺជាទំនិញដ៏មានតម្លៃ” ។ លោកបាននិយាយថា វាមិនត្រឹមត្រូវទេ ដែលស្ត្រីត្រូវបានគេ ស្នើសុំឱ្យស្លៀកពាក់៕
ប្រែសម្រួលៈ ណៃ តុលា

