អាមេរិក ៖ នៅពេលភ្លើងឆេះព្រៃ កំពុងរាតត្បាត ដល់សហរដ្ឋអាមេរិក នៅរដូវក្តៅនេះ Google Maps របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកបានបន្ថែមមុខងារថ្មី ដើម្បីជួយអ្នកប្រើប្រាស់ ឲ្យមានសុវត្ថិភាព និងទទួលបានព័ត៌មាននៅពេលមានអគ្គិភ័យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ផែនទីព្រំដែនភ្លើងឆេះព្រៃថ្មី បង្ហាញពីគ្រោង នៃការលាយបញ្ចូលគ្នា ក្នុងពេលវេលាជិតមកដល់ ហើយលក្ខណៈពិសេសនេះ ក៏នាំអ្នកប្រើប្រាស់ ទៅរកព័ត៌មានថ្មីៗ និងព័ត៌មានមានប្រយោជន៍ ពីអាជ្ញាធរមូលដ្ឋានផងដែរ។ ព័ត៌មាននេះក៏មាននៅលើ Google Search ផងដែរនៅពេលអ្នកប្រើប្រាស់ស្វែងរកពាក្យដូចជាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ឬស្វែងរកព័ត៌មានលម្អិត អំពីភ្លើងជាក់លាក់។
នៅលើGoogle Maps ពួកគេនឹងទទួលបានការដាស់តឿន SOS ប្រសិនបើពួកគេខិត ជិតភ្លើងសកម្ម និងទទួលព័ត៌មានថ្មីៗអំពីការបិទផ្លូវ។ Google បានបង្ហាញការដាស់តឿន SOS នៅឆ្នាំ ២០១៧ ដែលផ្តល់ព័ត៌មានបន្ទាន់ក្នុងកំឡុង ពេលមានវិបត្តិអាស្រ័យលើភាពជិតស្និទ្ធ របស់អ្នកប្រើប្រាស់ចំពោះតំបន់ ដែលរងផលប៉ះពាល់។
លក្ខណៈពិសេស នៃព្រំដែនភ្លើងឆេះព្រៃថ្មី ត្រូវបានសាកល្បងនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំមុនហើយ ឥឡូវនេះ អាចរកបាននៅទូទាំងសហរដ្ឋអាមេរិក ជាមួយនឹងការចេញផ្សាយ ទូទាំងពិភពលោកនាពេលអនាគត៕ដោយ៖លី ភីលីព