អាមេរិក ៖ Fitbit ដាក់បង្ហាញនាឡិកាឆ្លាតវៃ “Smartwatch” ថ្មីដែលមានឈ្មោះថា Sense អាចវាស់សីតុណ្ហភាព និងចង្វាក់បេះដូង ដើម្បីតាមដានកម្រិតស្ត្រេស របស់លោកអ្នកកំពុង ប្រកួតប្រជែង Apple Watch នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍ដែលមានឈ្មោះថា Sense រួមបញ្ចូលទាំង កម្មវិធីស្កេន EDA នៅលើកដៃដែលជ្រើសរើស សកម្មភាពអេឡិចត្រូដ របស់មនុស្ស ដើម្បីកំណត់ការ ឆ្លើយតបរបស់រាងកាយ ចំពោះការថប់បារម្ភ ។ កម្មវិធីដៃគូរបស់ Fitbit បង្ហាញក្រាហ្វបង្ហាញពីនិន្នាការ ទៅតាមពេលវេលា និងផ្តល់នូវឧបករណ៍ ដើម្បីស្វែងយល់ និងគ្រប់គ្រងភាពតានតឹង។
Sense ត្រូវបានបង្កើតឡើង ដោយមានគោលដៅយកឈ្នះ Apple Watch ដែលបានក្លាយជាឧបករណ៍កំពូលមួយ សម្រាប់តាមដានសុខភាព។ Fitbit គ្រោងនឹងចាប់ផ្តើមដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែកញ្ញាអាចពាក់បានជាមួយនឹងតម្លៃ ៣២៩,៩៥ ដុល្លារ ។
Sense ដំណើរការដោយអ្នកប្រើប្រាស់កាន់ ដូងរបស់ពួកគេនៅលើអេក្រង់ ហើយដកដង្ហើម២ឬ៣វិនាទី ដោយអនុញ្ញាតឲ្យបច្ចេកវិទ្យា ចាប់យកចង្វាក់បេះដូង និងសីតុណ្ហភាពស្បែក ទាំងអស់នេះត្រូវបានប្រមូល ជាមួយឧបករណ៍ចាប់សញ្ញា EDA។
កម្មវិធីនឹងរក្សា កំណត់ហេតុ នៃអត្រា និងសីតុណ្ហភាពផ្សេងៗគ្នា ដើម្បីរៀនពីរបៀបដែលរាងកាយ របស់អ្នកមានប្រតិកម្មនៅពេលជាក់លាក់ ដែលអនុញ្ញាតឲ្យអ្នកយល់ពីអ្វី ដែលអាចបណ្តាលឲ្យអ្នកតានតឹង ៕ដោយ៖លី ភីលីព