ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន កំពុងកាន់កាប់តួនាទីសំខាន់ៗ ក្នុងជួរគណបក្សពលករ កូរ៉េខាងជើង

សេអ៊ូល ៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថាប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ហាក់ដូចជាកំពុងគ្រប់គ្រងអង្គភាព គណបក្សកម្មករសំខាន់មួយ ខណៈដែលលោកស្រីទំនង ជាទទួលបន្ទុកកិច្ចការពាក់ព័ន្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

វាត្រូវបានយកចិត្តទុកដាក់ ចំពោះតួនាទី និងសិទ្ធិអំណាចរបស់លោកស្រី គីម ដែលមានងារជាអនុប្រធាននាយកដ្ឋាន ទីមួយនៃគណៈកម្មាធិការកណ្តាល គណបក្សពលករ។

នៅពេលត្រូវបានសួរដោយសមាជិក សភាម្នាក់នៅក្នុងសម័យប្រជុំរដ្ឋសភាថា តើលោកស្រីមានការក្តាប់យ៉ាងខ្លាំងលើអង្គភាព និងនាយកដ្ឋានណែនាំនៃគណៈកម្មាធិការនេះ រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo បានលើកឡើងថាលោកគិតយ៉ាងម៉េចដែរ ។

ប៉ុន្តែលោកគីម ជុងអ៊ុន ត្រូវបានគេជឿជាក់ថា នឹងរក្សាការគ្រប់គ្រងតែមួយគត់របស់លោក លើគណបក្សរបប និងយោធា ខណៈដែលលោក បានផ្ទេរតួនាទី និងភារកិច្ចមួយចំនួនដល់ ជំនួយការរបស់លោក ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top